(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ភាពតានតឹងក្នុងសង្រ្គាមនៅអ៊ុយក្រែន នារយៈពេលចុងក្រោយនេះ អាចជាយុទ្ធសាស្រ្តរបស់ លោក ចូ បៃដិន ដើម្បីរំខានដល់ផែនការបញ្ចប់របស់ លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ដែលបានសន្យាក្នុងកំឡុងពេលឃោសនាបោះឆ្នោត។ ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ដោយសារតែផែនការនៃការបញ្ចប់សង្រ្គាមរបស់ លោក ដូណាល់ ត្រាំ ល្អខ្លាំងពេក ល្អខ្លាំងរហូតនាំឱ្យឈ្នះការបោះឆ្នោត ដូច្នេះការរំខាន និងធ្វើឱ្យភាពតានតានតឹងនៃសង្រ្គាមនៅអ៊ុយក្រែន ជាមួយរុស្ស៉ីនៅរយៈពេលចុងក្រោយនេះ អាចជាកាដូរបស់លោក ចូ បៃដិន ទុកឱ្យលោក ដូណាល់ ត្រាំ ដោះស្រាយក្រោយឡើងកាន់អំណាចផ្លូវការ។ នេះគឺជាការបញ្ជាក់បន្ថែមពីលោកបណ្ឌិត ស៊ឺន សំ។

កត្តាដែលនាំឱ្យលោក ចូ បៃដិន បន្សល់ទុកនូវវិបត្តិធំបែបនេះ ក៏ព្រោះតែនៅសហរដ្ឋអាមេរិក គេតែងតែតាមដានការអនុវត្តការងាររបស់ប្រធានាធិបតីថ្មី ចាប់ពី៦ខែ ទៅ១ឆ្នាំ ហើយបើសិនជាការសន្យាណាមួយនៃគោលនយោបាយមិនបានសម្រេច នោះនឹងនាំឱ្យប្រធានាធិបតីនោះបាត់បង់ប្រជាប្រីយភាពជាមិនខាន។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖