(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា អ៊ុយក្រែន ធ្លាប់បានចាញ់ល្បិចលោកខាងលិចម្ដងហើយម្ដងទៀត ជុំវិញពាក្យសន្យាឱ្យចូលជាសមាជិក NATO ឬជាសមាជិករបស់សហភាពអឺរ៉ុបជាដើម ប៉ុន្តែការសន្យានោះ បានត្រឹមធ្វើឱ្យអ៊ុយក្រែន បាត់បង់ទឹកដី និងអធិបតេយ្យភាពរបស់ខ្លួនម្ដងហើយម្ដងទៀតទៅកាន់រុស្ស៉ី។ ការបញ្ជាក់បែបនេះរបស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមលោក ម៉ារ យ៉ារិទ្ធិ នៅឆ្នាំ២០២៥ ពោលគឺនៅក្រោយពេលដែលលោក ដូណាល់ ត្រាំ ចូលកាន់តំណែងផ្លូវការ ហើយអនុវត្តផែនបញ្ចប់សង្រ្គាមនៅអ៊ុយក្រែននោះ នោះនឹងក្លាយជាការចាញ់បោកលើកទី៤ របស់អ៊ុយក្រែនហើយ ហើយជាការបាត់បង់ធំបំផុតថែមទៀតផង នៅក្នុងប្រវត្តិសាស្រ្តរបស់អ៊ុយក្រែន។

សម្រាប់ស្ថានភាពតានតឹងនៅរយៈពេលចុងក្រោយនេះ បើតាមលោក ម៉ារ យ៉ារិទ្ធិ គឺគ្រាន់តែជាតស៊ូលើកចុងក្រោយរបស់អ៊ុយក្រែន ដើម្បីព្យាយាមរយកដែនដីដដែលបាត់បង់ទៅក្នុងដៃរុស្ស៊ីមកវិញខ្លះ មុនពេលដែលសង្រ្គាមត្រូវបានបិទបញ្ចប់តាមផែន ការរបស់លោក ដូណាល់ ត្រាំ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖