(ភ្នំពេញ)៖ នៅពេលត្រូវបានសាកសួរថាតើ អ៊ុយក្រែនអាចប្រើប្រាស់សមត្ថភាពឱ្យអស់លទ្ធភាព តាមរយៈអាវុធទំនើបៗដែលខ្លួនមាន ដើម្បីយកឈ្នះរុស្ស៉ីនៅរយៈពេលចុងក្រោយនេះឬទេ? លោក ម៉ារ យ៉ារិទ្ធិ ដែលជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា អ៊ុយក្រែនមិនមានសមត្ថភាពរកអាវុធទំនើបជាងរុស្ស៉ីឡើយ ហើយបើតាមសេណារីយ៉ូបច្ចុប្បន្ន គឺរុស្ស៉ីបានឈ្នះនិងកាន់កាប់ទឹកដីមួយផ្នែករបស់អ៊ុយក្រែនហើយ។ ការលើកឡើងរបស់លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នៅថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ដោយសារតែការមិនអាចស្វែងរកអាវុធទំនើបជាងរុស្ស៉ីបែបនេះហើយ ទើបមិនអាចទៅរួចទេសម្រាប់សេណារីយ៉ូនៃការផ្ទុះសង្រ្គាមនុយក្លេអ៊ែ។ នេះគឺជាការបញ្ជាក់បន្ថែមពីអ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិខាងលើ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖