(ភ្នំពេញ)៖ ដោយសារតែចង់ឱ្យពិភពលោកយកចិត្តទុកដាក់ជាមួយខ្លួន ទើបអ៊ុយក្រែន ប្រើប្រាស់នូវមធ្យោបាយចុងក្រោយ គឺធ្វើយ៉ាងណាបន្សល់នូវការចងចាំដល់ពិភពលោក តាមរយៈការប្រើប្រាស់នូវអាវុធទំនើបៗ ដែលពិភពលោកបានផ្ដល់ឱ្យវាយប្រហារទៅលើប្រទេសរុស្ស៉ីវិញ។ នេះបើតាមការបញ្ជាក់ពី លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ការដែលសម្រេចប្រើប្រាស់នូវអាវុធខ្លាំងៗ ដែលសម្ព័ន្ធមិត្តផ្ដល់ឱ្យនេះ នឹងធ្វើឱ្យមានភាពតានតឹងខ្លាំងឡើងចំពោះសង្រ្គាមនៅអ៊ុយក្រែន មុនពេលដែល លោក ដូណាល់ ត្រាំ ចូលកាន់តំណែងផ្លូវការ ហើយអនុវត្តផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនរបស់លោក។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោកបណ្ឌិត ស៊ឺន សំ។
សម្រាប់អ្នកជំនាញគោលនយោបាយរូបនេះ នេះគឺជាមធ្យោបាយចុងក្រោយបំផុតរបស់អ៊ុយក្រែន ដើម្បីតែបន្សល់ការចងចាំទៅកាន់ពិភពលោក អំពីភាពឈឺចាប់របស់ខ្លួនតែប៉ុណ្ណោះ បន្ទាប់ពីដឹងថាខ្លួននឹងចាញ់សង្រ្គាមនេះ តាមរយៈផែនការបញ្ចប់សង្រ្គាមរបស់លោក ដូណាល់ ត្រាំ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖