(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា បើសិនជាផែនការបញ្ចប់សង្រ្គាមរបស់លោក ដូណាល់ ត្រាំ ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន អាចធ្វើបានមែននោះ អ៊ុយក្រែនមិនត្រឹមតែបាត់បង់ទឹកដីនោះទេ តែថែមទាំងជំពាក់បំណុលអាមេរិក និងអឺរ៉ុប ជាច្រើនមហាសាលថែមទៀត។ ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
កត្តាបំណុលនេះ ត្រូវបានលោកបណ្ឌិត លើកយកករណីសម័យ លន់ នល់ នៅកម្ពុជាដែលមានអាមេរិកនៅខាងក្រោយ តែទីបំផុតបំណុលនោះមិនត្រឹមតែធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងជ្រោះសង្រ្គាមស៊ីវិលរ៉ាំរ៉ៃបាត់បង់អាយុជីវិតអស់រាប់លាននាក់នោះទេ តែមកដល់ពេលនេះបំណុលនោះ បានកើនឡើងពីជាង២០០រយលាដុល្លារ មកជាង៤០០ដុល្លារហើយនាពេលបច្ចុប្បន្ននេះ។ ហេតុដូច្នេះហើយ បានជាលោកបណ្ឌិត ស៊ឺន សំ អំពាវនាវឱ្យមានការសម្រេចចិត្តឱ្យបានត្រឹមត្រូវនឹងប្រុងប្រយ័ត្នបំផុត ជុំវិញសុខសន្តិភាពរបស់ប្រទេសជាតិ ជាពិសេសនៅពេលដែលប្រទេសមានសន្តិភាពអ្វីដែលគួរក្សានោះគឺសន្តិភាពនេះឯងុំ
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖