(បរទេស)៖ ថ្មីៗនេះគណនីសមាជិកសភាបារាំងជាច្រើនត្រូវបានគេ Hacked តាមរយៈ phishing attacks ឬប្រែជាភាសាខ្មែថា ការក្លែងបន្លំ/ ការបោកប្រាស់។ ជាមួយគ្នានេះ មុនឈានដល់មានព័ត៌មានអំពីការ Hacked នេះកើតឡើង «ការិយាល័យនាយករដ្ឋមន្រ្តីបារាំង បានក្រើនរំលឹកថា មន្ត្រីរដ្ឋាភិបាលទាំងអស់គួរតែឈប់ប្រើប្រាស់ Telegram ហើយងាកទៅប្រើជម្រើសកម្មវិធីផ្សេង ឬកម្មវិធីក្នុងស្រុកជំនួសវិញ» ដូចជាកម្មវិធី Tchap ដែលបង្កើតឡើងដោយក្រុមហ៊ុនបារាំងផ្ទាល់។

យ៉ាងណាមិញ ក្រោយពីការចាប់ខ្លួនមេធំរបស់ Telegram លោក Pavel Durov លើករណីដូចជា លាងលុយកង្វក់, សកម្មភាពឧក្រិដ្ឋកម្មធ្ងន់ធ្ងរ, ការជួញដូរគ្រឿងញៀន, ការចែកចាយសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ និងករណីជាច្រើនទៀត ក្នុងនោះមានប្រទេសធំៗចំនួនពីរកំពុងបើកការស៊ើបអង្កេតលើកម្មវិធី Telegram។ រួមមានរដ្ឋាភិបាល​នៃ​ប្រទេសឥណ្ឌាបានបើកការស៊ើបអង្កេតក្រោមបទចោទប្រកាន់ថា Telegram ជាប់ពាក់ព័ន្ធក្នុង​សកម្មភាព​ឧក្រិដ្ឋកម្ម រួមទាំង​ការជំរិតទារប្រាក់,​ ល្បែងស៊ីសង, ការបែកធ្លាយក្រដាសប្រឡង និងការឆបោកជាដើម។

ដោយឡែក កូរ៉ខាងត្បូងវិញបានបើកការស៊ើបអង្កេតជុំវិញ ឧក្រិដ្ឋកម្មផ្លូវភេទតាមអ៉ិនធឺណែត ការចែកចាយរូបភាពអាសអាភាស ដែលត្រូវបានរកឃើញជាញឹកញាប់នៅក្នុងក្រុមជជែកកម្សាន្តតាម Telegram។

ប្រសិនបើកម្មវិធីផ្ញើសាររបស់រុស្ស៊ីនេះ ពិតជាត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធក្នុងករណីខាងលើនេះពិតមែន នោះអនាគត Telegram អាចប្រឈមនឹងការហាមឃាត់ ឬអាចឈានដល់ការបិទចោលតែម្តង ខណៈដែលប្រទេសធំៗជាច្រើននាពេលនេះកំពុងជម្រុញឱ្យប្រជាជន​ ក៏ដូចជាមន្ត្រីក្រោមបង្គាប់របស់ខ្លួនងាកទៅប្រើកម្មវិធីក្នុងស្រុកជំនួសវិញ។ ដូចប្រទេសកម្ពុជាយើងជាដើមមានកម្មវិធី ដែលបង្កើតឡើងដោយសា្នដៃកូនខ្មែរផ្ទាល់គឺ CoolApp។

យ៉ាងណារឿងរ៉ាវ Telegram ពេលនេះកំពុងក្លាយជារឿងក្តៅគកុក សូម្បីតែអ្នកជំនាញខាងភេរវករ និងចារកម្មក៏បានអះអាងផងដែរថា កម្មវិធីផ្ញើសារ Telegram បានក្លាយជា «ជម្រើសដ៏ល្អបំផុត» សម្រាប់ភេរវករ និងជាពិសេសសម្រាប់ ISIS ដោយក្រុមទាំងនេះបានប្រើប្រាស់វាអស់រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ៕