(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានលើកឡើងថា កម្ពុជានាពេលបច្ចុប្បន្នកាន់តែមានការរីកចម្រើនឥតឈប់ឈរ មានកិត្យានុភាពលេចធ្លោរលើឆាកអន្តរជាតិកាន់តែល្បីល្បាញ ក្រោមមូលដ្ឋានគ្រឹះនៃសន្តិភាព និងការឯកភាពជាតិពេញលេញ គឺជាកត្តាសត្យានុម័តដែលឃើញផ្ទាល់ភ្នែកមិនអាចប្រកែកបាន។

ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យប្រចាំរាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណវិទ្យាល័យបាក់ទូក ជាមួយវត្តមានលោក ឡាយ គឹមលី នាយករងខុទ្ទកាល័យលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមពីលោក លោកស្រី ព្រឹទ្ធាចារ្យអតីតគ្រូបង្រៀន អតីតសិស្សសាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកនាយក លោកនាយករង សិស្សានុសិស្សសាលាបាក់ទូក គណ:កម្មការរៀបចំការប្រកួត ព្រមទាំងក្រុមកីឡាករចូលរួមយ៉ាងច្រើនកុះករ។

ការរៀបចំព្រឹត្តិការណ៍នាពេលនេះ គឺជាលើកទី៥ហើយ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អតីតឧបនាយករដ្ឋមន្ត្រី ប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បច្ចុប្បន្នជាអ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និងមានការចូលរួមគាំទ្រពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ក្រោមការធានារៀបចំកម្មវិធីជារៀងរាល់ឆ្នាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង។

ថ្លែងក្នុងនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានទាញចំណាប់អារម្មណ៍ថា៖