(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សូមសម្តែងនូវសេចក្តីសោមនស្សរីករាយដែល ឯកឧត្តម អ៊ុច បូររិទ្ធ ត្រូវបានសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជា អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងសារលិខិត បានសរសេរថា «ខ្ញុំ និងភរិយា សូមសម្តែងនូវអំណរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយ និងកក់ក្តៅយ៉ាងក្រៃលែងជូន ឯកឧត្តម ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានអង្គព្រឹទ្ធសភា បោះឆ្នោតជ្រើសតាំងជា អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា ដោយមានការចូលរួមដឹកនាំរបស់ ឯកឧត្តម ព្រឹទ្ធសភានីតិកាលទី៥ ពិតជានឹង កាន់តែដើរតួនាទីយ៉ាងសំខាន់ថែមទៀត ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ព្រមទាំងរួមចំណែក លើកកម្ពស់កិត្យានុភាពជាតិនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក។
ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ខ្ញុំសូមប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបតែសេចក្តីសុខសុភមង្គល និងសូមសមប្រកបដោយ ព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕