(ភ្នំពេញ)៖ ឯកឧត្តម មុត ខៀវ និងលោកជំទាវ អឿន សារ៉ន បានចេញលិខិតគោរពថ្លែងអំណរគុណភ្ញៀវដែលបានអញ្ជើញរួមក្នុងពិធីបុណ្យសព និងបុណ្យទក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ របស់មហាឧបាសិកា ជួន អ៊ុន ដែលត្រូវជាម្តាយ ម្តាយក្មេក ជីដូន ជីទួត និងជីលូត របស់យើងខ្ញុំទាំងអស់គ្នា ដែលបានទទួលមរណភាព កាលពីថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១០ និង ១៥ នាទីព្រឹក ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ ។

យោងតាមលិខិតថ្លែងអំណរព្រះគុណ និងអំណរគុណដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤មានខ្លឹមសារទាំងស្រុងដូចតទៅ៖

ខ្ញុំព្រះករុណា ខ្ញុំបាទ មុត ខៀវ និងភរិយា អឿន សារ៉ន ព្រមទាំងក្រុមគ្រួសារនៃសព មហាឧបាសិកា ជួន អ៊ុន សូមគោរពថ្លែងនូវអំណរព្រះតេជព្រះគុណ ព្រះថេរានុត្ថេរគ្រប់ព្រះអង្គ ជាទីសក្ការៈ និងសូមគោរពអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបាននិមន្ត និងអញ្ជើញចូលរួមក្នុងពិធីបុណ្យសព និងបុណ្យទក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ របស់ មហាឧបាសិកា ជួន អ៊ុន ដែលត្រូវជាម្តាយ ម្តាយក្មេក ជីដូន ជីទួត និងជីលូត របស់យើងខ្ញុំទាំងអស់គ្នា ដែលបានទទួលមរណភាព កាលពីថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១០ និង ១៥ នាទីព្រឹក ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ ។

ការនិមន្ត និងអញ្ជើញចូលរួមរបស់ព្រះតេជព្រះគុណ ព្រះថេរានុត្ថេរ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្ត ជិតឆ្ងាយទាំងអស់ គឺជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតដល់ក្រុមគ្រួសាររបស់យើងខ្ញុំ ។

ជាទីបញ្ចប់ ខ្ញុំព្រះករុណា ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារនៃសពមហាឧបាសិកា ជួន អ៊ុន សូមលើហត្ថប្រគេនពរព្រះតេជព្រះគុណ ព្រះថេរានុត្ថេរ និងសូមប្រសិទ្ធពរជ័យដល់ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ញាតិមិត្តជិតឆ្ងាយ ព្រមទាំងសមត្ថកិច្ច និងអ្នកបម្រើការក្នុងពិធីទាំងអស់ សូមសមប្រកបតែនឹង ព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

សូមអរព្រះគុណ និងសូមអរគុណ!