(ប៉េកាំង-ចិន)៖ លោក ប្រាងហង្ស សេរីរិទ្ធ តំណាង លោក ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត និងក្រុមការងារ បានជួបពិភាក្សាការងារជាមួយលោកស្រី Liu Dong Yang តំណាងរបស់សាកលវិទ្យាល័យ University of Science and Technology Beijing នាទីក្រុងប៉េកាំង សាធរណរដ្ឋប្រជាមានិតចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិស្សិត អ.ម.ត។
ជំនួបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ ហើយនៅក្នុងកិច្ចការពិភាក្សានេះសាកលវិទ្យាល័យបានពិចារណារក្នុងការផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា តាមរយៈសមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត បន្ថែមទៀតផងដែរ៕