(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាន រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅសាលាភូមិន្ទរដ្ឋបាល។

សន្និសីទសារព័ត៌មាន ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.)។

ការរៀបចំសន្និសីទសារព័ត៌មាននាពេលនេះ បានធ្វើឡើងក្នុងគោលបំណងផ្តល់ជាវឌ្ឍនភាពព័ត៌មានជុំវិញដំណើរការនៃការអនុវត្ត ព្រមទាំងសមិទ្ធផលជាជំហានៗ ដែលសម្រេចបានកន្លងមក៕

ខាងក្រោនេះជាវីដេអូសន្និសីទទាំងស្រុង៖