(ក្រុងប៉េកាំង)៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប្រាងហង្ស សេរីរិទ្ធ តំណាង លោក ឡាវ វ៉ាន់ ប្រធានការិយាល័យ កិច្ចការនិស្សិតក្រៅប្រទេស នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត និងក្រុមការងារ បានជួបពិភាក្សាការងារជាមួយ លោកស្រី Liu Dong Yang តំណាងរបស់សាកលវិទ្យាល័យ University of Science and Technology Beijing នាទីក្រុងប៉េកាំង សាធរណរដ្ឋប្រជាមានិតចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិស្សិត អ.ម.ត។

ក្នុងកិច្ចការពិភាក្សានេះ សាកលវិទ្យាល័យបានពិចារណា ក្នុងការផ្តល់អាហារូបករណ៍ ជូននិស្សិតកម្ពុជា តាមរយៈ សមាគមសិស្ស-និស្សិតអាហារូបករណ៍ អ.ម.ត បន្ថែមទៀតផងដែរ៕