(ភ្នំពែញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហ៊ុន សុខា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាកសាងគណបក្សខេត្តកំពត បានអញ្ជើញប្រគល់ជូនកុំព្យូទ័រ ១គ្រឿង និងព្រីនធ័រ១គ្រឿង ជូនប៉ុស្តិ៍រដ្ឋបាលអង្គរជ័យ ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកអធិការ លោកអធិការរង មន្ត្រីមានសមត្ថកិច្ច លោកមេឃុំ លោកមេប៉ុស្តិ៍ន លោកមេភូមិ កម្លាំងប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប។

ក្រោយលោក ណៅ វ៉ាង អធិការរង បានឡើងអាននៅរបាយការណ៍សកម្មភាពទាំង១១ប៉ុស្តិ៍ក្នុងស្រុអង្គរជ័យ រួចមក, លោក ហ៊ុន សុខា បានផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោក ហ៊ុន សុខា បានបន្ថែមថាចំពោះកុំព្យូទ័រ និងព្រីនធ័រដែលបានប្រគល់ជូននូវពេលនេះ គឺមិនមែនសម្រាបបុគ្គលណាម្នាក់ឡើយ គឺសម្រាបបម្រើសេវាសាធារណជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានតាមតម្រូវការ និងបានប្រគល់ជូននៅថវិការមួយចំនួនជូនដល់កងកម្លាំងសមត្ថកិច្ច ប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនោះ។

ជាចុងបញ្ចប់ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានបងប្អូនទាំងអស់ ដែលអញ្ជើញចូលរួមក្នុងកម្មវិធីនៃថ្ងៃនេះ និងសូមប្រសិទ្ធិពរជ័យសិរីមង្គលជូនដល់បងប្អូនអោយជួបតែពុទ្ធពរទាំង ៤ប្រការគឺអាយុ វណ្ណៈសុខៈ ពលៈកុំបីឃ្លៀងឃ្លានឡើយ៕