(សៀមរាប)៖ ក្រុមអ្នកជំនាញជួយជនរងគ្រោះដោយសារមីន និងកាកសំណល់សង្រ្គាម នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាគ្នា ក្នុងកិច្ចប្រជុំរបស់ក្រុមអ្នកជំនាញជួយ ជនរងគ្រោះដោយសារមីន និងកាកសំណល់សង្រ្គាម នៃកិច្ចប្រជុំ កំពូលសៀមរាប-អង្គរ។

កិច្ចប្រជុំនេះមានគោលបំណងស្តារលទ្ធភាពពលកម្ម ជាផ្នែកសំខាន់មួយនៃការគ្របដណ្តប់សុខភាពជាសកល UHC ដែលអាចផ្តល់ជូនទៅតាមទីកន្លែងផ្សេងៗជាច្រើន ដូចជា៖ មន្ទីរពេទ្យផ្នែកជំងឺក្នុង ឬផ្មែកជំងឺក្រៅ មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា PRC មណ្ឌលសុខភាព និងសហគមន៍។

ការផ្តល់សេវាលទ្ធភាពពលកម្មដល់ជនរងគ្រោះបំផុត ជាកត្តាចាំបាច់សម្រេចបាននៅគោលដៅ នៃការមិននរណាម្នាក់ចោលរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការពង្រឹងលទ្ធភាពទទួលបានសេវាស្តារឡើងលទ្ធភាពពលកម្ម និងអនុវត្តតាមយុទ្ធសាស្ត្របច្ចកោណ ដើម្បីពង្រឹងមូលធនមនុស្ស ជាពិសេសតាមការលើកកម្ពស់សុខភាព និងអប់រំ សុំដៅពន្លឿនការអភិវឌ្ឍប្រទេសកម្ពុជា ឆ្ពោះទៅប្រែក្លាយប្រទេសមានប្រាក់ចំណូលមធ្យម និងកម្រិតខ្ពស់នៅឆ្នាំ២០៣០ផងដែរ៕