(ភ្នំពេញ)៖ ដោយបានទទួលការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនកម្លាំងវរសេនាតូចចល័ត កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០២នាក់ គឺលោកអនុសេនីយ៍ទោ ហួត ភ័ស និងលោកនាយចំណង់ ផេង ប៊ុនសុផស់ ទៅចូលរួមជាមួយ ក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើងដៃអាស៊ាន កងទ័ពជើងគោក (AARM 32/2024) នៅប្រទេសហ្វីលីពីន។
ជាលទ្ធផលសមាជិកអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានមេដាយចំនួន០៣គ្រឿង ជូនដល់អង្គភាពរួមមាន៖ វិញ្ញាសារបាញ់សហការ បាញ់ប៉ះដៃ និងបាញ់ថែប (កម្ពុជា ចាប់ដៃគូជាមួយហ្វីលីពីន) ទទួលបានមេដាយមាស ០១, វិញ្ញាសាបាញ់ សហការ និងរត់បាញ់ថែប (កម្ពុជា ចាប់ដៃគូជាមួយហ្វីលីពីន) ទទួលបាន មេដាយប្រាក់ ០១, វិញ្ញាសារបាញ់សហការ បណ្ដាក់ (កម្ពុជា ចាប់ដៃគូជាមួយហ្វីលីពីន) ទទួលបានមេដាយសំរិទ្ធ ០១៕