(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ សូមក្រាបថ្វាយបង្គំ ថ្លែងអំណរអរព្រះមហាករុណាទិគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតប្រគេនចំពោះ ព្រះធម្មសំវរ គង់ សុខហាន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះនាយកពុទ្ធិកអនុវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុងច្បាមន ព្រះចៅអធិការវត្តមុនីរតនារាម ម្រុំខាងជើង ព្រះលេខាធិការគណ ខេត្តកំពង់ស្ពឺ និងជាព្រះសមាជិក ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលសព្វព្រះទ័យជ្រះថ្លា បានឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល (ហាសិបម៉ឺនរៀល) សម្រាប់រយៈពេល១ឆ្នាំ ចាប់ពីវិច្ឆិកា ឆ្នាំ២០២៤នេះតទៅ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការ និងសកម្មភាពនានារបស់ មូលនិធិ ពុទ្ធិកសមាគមកម្ពុជរដ្ឋ៕

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរព្រះគុណ៖