(ភ្នំពេញ)៖ លោក ឈិន រតនា ប្រធានអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុងរិនតុន និងជាសមាជិកអចិន្ត្រៃយ៍នៃរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក សូមគោរពអមអរសាទរ ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្តម កុយ គួង ដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្យ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងប្រចាំរដ្ឋម៉ិកស៊ិកកូ ដែលមាននិវេសនដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន។
ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូន សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមទទួលបាននូវសុខភាពល្អបរិបូរ ពលានុភាពមាំមួន ជន្មាយុយឺនយូរ និងសូមទទួលបានពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕