(ព្រះវិហារ)៖ នាយិកា នាយករង លោកគ្រូ អ្នកគ្រូ គណៈកម្មការ មាតាបិតា និងសិស្សានុសិស្សទាំងអស់ នៃអនុវិទ្យាល័យជ័យសែន ស្ថិតក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ បានឯកភាពគ្នាគោរពស្នើសុំលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ផ្ទេរលោក យុន ម៉េងហួត គ្រូឯកទេសកីឡា ចេញពីសាលាអនុវិទ្យាល័យជ័យសែន ក្រោមហេតុផលមួយចំនួន។

យោងលិខិតរបស់គណៈគ្រប់គ្រងសាលាអនុវិទ្យាល័យជ័យសែន ដែលចុះហត្ថលេខាដោយលោកស្រី ចាន់ ស៊ីវន ជានាយិកា និងយោងស្មារតីអង្គប្រជុំថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ របស់ការិយាល័យអប់រំស្រុក យោងស្មារតីអង្គប្រជុំថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាវិន័យនៃអនុវិទ្យាល័យជ័យសែន យោងស្មារតីអង្គប្រជុំថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ របស់គណៈកម្មការថ្នាក់រៀនទី៩កខ និងយោងស្មារតីអង្គប្រជុំថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ របស់គណៈកម្មការថ្នាក់រៀនទី៧កខគ នៃអនុវិទ្យាល័យជ័យសែន។

លោកស្រី ចាន់ ស៊ីវន បានរៀបរាប់ក្នុងលិខិតថា លោក យុន ម៉េងហួត ជាបុគ្គលិកបង្រៀននៃអនុវិទ្យាល័យជ័យសែន បានប្រើអំពើហិង្សាលើកុមារ ដែលធ្វើឱ្យលោកគ្រូ អ្នកគ្រូ និងមាតាបិតា អាណាព្យាបាលសិស្សទាំងអស់ មានការព្រួយបារម្ភ កើតទុក្ខពុំសុខចិត្ត ចំពោះការរំលោភសិទ្ធកុមារយ៉ាងងងើលរបស់បុគ្គលខាងលើនេះ ទើបធ្វើឱ្យមានការមូលមតិគ្នា ស្នើសុំពង្រាយ លោក យុន ម៉េងហួត ចេញពីអនុវិទ្យាល័យជ័យសែន ស្រុកជ័យសែន៕

ខាងក្រោមនេះជាលិខិតរបស់គណៈគ្រប់គ្រងសាលាអនុវិទ្យាល័យជ័យសែន ស្រុកជ័យសែន ក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំជាច្រើនទៀត៖