(ម៉ាឡេស៊ី)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចូលរួមចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិអូនស្តុបអូវើ (Own Stopover Rights) រវាងចំណុចនានា នៅក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ានណាមួយផ្សេងទៀត (Protocol 5 on Own Stopover Rights between Points within the Territory of any other ASEAN Member State) ក្នុងអំឡុងពេលកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៣០ និងកិច្ចប្រជុំរដ្ឋមន្ត្រីពាក់ព័ន្ធ ចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

គោលបំណងនៃការចុះហត្ថលេខាលើពិធីសារ ទី៥ ស្តីពីសិទ្ធិអូនស្តុបអូវើនេះ ដើម្បីចូលរួមអនុវត្តគោលនយោបាយ សេរីភាវូបនីយកម្ម នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស នៅក្នុង តំបន់អាស៊ាន និងចូលរួមចំណែកជួយគាំទ្រដល់វិស័ យផ្សេងទៀត ដូចជា ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍នៅក្នុងតំបន់អាស៊ានផងដែរ៕