(កែប)៖ លោកវរសេនីឯក ម៉ាន់ ដាវីត មេបញ្ជាការស្តីទី បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប នៅរសៀលថ្ងៃពុធ ទី២៧ ខែវិច្ឆិការ ឆ្នាំ២០២៤ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺន សណ្តាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថថ្មី ដែលបានជាប់ជាស្ថាពរ។

ពិធីនេះមានការចូលរួមពីសំណាក់មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក មេបញ្ជាការ មេបញ្ជាការរង កងអន្តរាគមន៍ នាយការិយាល័យពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមអាវុធហត្ថថ្មី ដែលជាប់ជាស្ថាពរផងដែរ។

លោកវរសេនីឯក មេបញ្ជាការស្តីទី បានផ្តាំផ្ញើដល់សិក្ខាកាមអាវុធហត្ថថ្មី ទាំងបានបញ្ចប់វគ្គសិក្សាស្រាលនៅបញ្ជាការដ្ឋាននេះ ត្រូវធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ចិត្តទុកដាក់ ខិតខំរៀនសូត្រ បន្ទាប់ពីចាកចេញពីបញ្ជាការដ្ឋានខេត្ត ទៅបន្តវគ្គហ្វឹកហ្វឺនធ្ងន់ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយនាពេលខាងមុខ៕