(ភ្នំពេញ)៖ លោក អ៊ឹម សុខស អាយុ៤០ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ 010450546 និងលោកស្រី គង់ សុភ័ក្រ អាយុ៣៦ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ 01896253 និងមានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៤៦ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងលោកមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានហើយយកទៅប្រើប្រាស់ខុសច្បាប់។

លោក អ៊ឹម សុខស បានឱ្យដឹងថា ពិតជាបានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី លេខ 1409.លម ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ដែលមានទំហំប្រមាណ២៤២ម៉ែត្រក្រឡា ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានព្រំប្រទល់ខាងជើងទល់នឹង ផ្លូវបេតុង, ខាងត្បូងទល់នឹងផ្លូវលំ, ខាងកើតទល់នឹងដីឡូត៍M3 និងខាងលិចទល់នឹងដីឡូត៍M7។

លោកបានបញ្ជាក់ថា គាត់ពិតជាបានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីប្រាកដមែននិងពិតជាមិនបានយកទៅដាក់ជួល បញ្ចាំ ឬធ្វើអំណោយទានទៅឱ្យជនណាមួយ, ពុំមានពាក់ព័ន្ធទំនាស់ ឬដីកាហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈ ដែលរដ្ឋបានហាមឃាត់ឡើយ។

គាត់បញ្ជាក់ថា «បើថ្ងៃក្រោយមានជនណាមកទាមទារ ឬតវ៉ាថា ដីធ្លីខាងលើនេះ មិនមែនរបស់ខ្ញុំនោះ ខ្ញុំបាទសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់»៕