(តាកែវ)៖ អតីតបេក្ខជនក្រុមប្រឹក្សាឃុំ និងភ្នាក់ងារសង្កេតការណ៍គណបក្សភ្លើងទៀន ៨រូប នៅខេត្តតាកែវ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

កលោកបណ្ឌិត ហែម ប្រសើរ ប្រធានក្រុមការងារចុះជួយកសាងពង្រីកសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត និងជាទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមការងារ បានចុះទទួលអតីតបេក្ខជនក្រុមប្រឹក្សាឃុំ និងភ្នាក់ងារសង្កេតការណ៍គណបក្សភ្លើងទៀន ទាំង៨ រូប ដែលបានមកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ដែលមានការចូលរួមពីលោក ឃិត សុខន ប្រធានគណបក្សឃុំ លោកសួង សុផល សមាជិកក្រុមប្រឹក្សាគណបក្សឃុំ និងលោក សំ អឿន ប្រធានបក្សភូមិបន្ទាយផងដែរ៕