(ទីក្រុងក្វាងចូវ ប្រទេសចិន)៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន នាថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេមបូឌាន អេសអឹមអ៊ី ត្រេឌីង ម.ក និងជាប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាលចូលជួបសម្ដែងការគួរសមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវទទួលបន្ទុកការងារលើខេត្តពីរ៖

១៖ ខេត្តក្វាងទុង ដែលមានទីក្រុងចំនួន ២១ រួមទាំងទីក្រុង Shenzhen និង ទីក្រុង Zhuhai ផងដែរ និង
២៖ ខេត្ត Fujian ដែលមានទីក្រុងចំនួន ១២ រួមទាំងទីក្រុងXiamen និងទីក្រុងFuzhou

ដើម្បីបង្ហាញអំពីផលិតផលផ្លែមៀន របស់ក្រុមហ៊ុន ខេមបូឌាន អេសអឹមអ៊ី ត្រេឌីង ក្នុងទិសដៅជម្រុញផលិតផលក្នុងស្រុករបស់កម្ពុជា ផ្គត់ផ្គង់ទៅកាន់ទីផ្សាររបស់ប្រទេសចិន៕