(ភ្នំពេញ)៖ លោក ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងជាប្រធានក្លឹបមហាគ្រួសារ off-Road កម្ពុជា បានចាត់ទុកការចូលរួមព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ ក្រៅពីចូលរួមជំរុញវិស័យកីឡាយានយន្ត ទេសចរណ៍ តែក៏បានចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋានផងដែរ ពិសេសបង្ហាញពីសន្តិភាពនៅកម្ពុជាដែលផ្ដល់ឱកាសឱ្យយើងរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ។

គួរជម្រាបថា កម្ពុជាបាននិងកំពុងរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត off-Road អន្តរជាតិខេត្តព្រះសីហនុ ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានការចូលរួមប្រកួតពីសំណាក់ក្រុមកីឡាករកម្ពុជា ចិន ថៃ វៀតណាម រុស្ស៉ី ជាដើម ខណៈមកដល់ពេលនេះមានរថយន្តចូលរួមប្រមាណ៥១គ្រឿងហើយ។ ថ្ងៃទី២៩ ខែវិច្ឆិកានេះ គឺជាថ្ងៃទី២ហើយ ខណៈថ្ងៃដំបូងគឺបានប្រព្រឹត្តទៅដោយភាពរលូនតាមការគ្រោងទុក ថ្វីដ្បិតការប្រកួតជួបនូវបញ្ហាយានយន្តខ្លះៗក៏ដោយ។

ខាងក្រោមនេះជាវីដេអូសម្ភាសន៍ជាមួយលោក ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងជាប្រធានក្លឹបមហាគ្រួសារ off-Road កម្ពុជា៖