(ភ្នំពេញ)៖ នៅទីបំផុតទៅបទឈប់បាញ់រយៈពេល៦០ថ្ងៃ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាលីបង់ ដែលជាការខិតខំសម្របសម្រួលរបស់សហរដ្ឋអាមេរិក និងបារាំង ត្រូវបានបំពានក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ក្រោយពីអ៊ីស្រាអែល បានបើកការបាញ់ប្រហារ លើជនសង្ស័យ និងរថយន្ត ដែលមកដល់តំបន់ជាច្រើន នៅភាគខាងត្បូងលីបង់ ដែលបំពាននឹងបទឈប់បាញ់ ជាមួយក្រុមហេសបូឡា។
មកដល់ពេលនេះទាំងអ៊ីស្រាអែល និងហេសបូឡា បានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការបំពានបទឈប់បាញ់នេះ។
ដូច្នេះតើបទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា ដែលត្រូវបានបំពានក្នុងរយៈពេលត្រឹមតែមួយថ្ងៃនេះ អាចដំណើរការដោយរលូនក្នុងរយៈពេល៦០ថ្ងៃដែលបានកំណត់ដែលឬទេ?
ដើម្បីឆ្លើយតបប្រធានបទនេះ កម្មវិធី Fresh Talk យើងមានវាគ្និនកិត្តិយស២រូប ដែលនឹងអញ្ជើញចូលរួមបកស្រាយនោះគឺ៖
- លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ
- លោក ថុង ម៉េងដាវីត អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕