(កូរ៉េខាងត្បូង)៖ បន្ទាប់ពីរយៈពេលមួយឆ្នាំ ដែលនាវា Sewol បានលិចក្នុងសមុទ្រដែលបណ្តាលឲ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត ប្រធានាធិបតីកូរ៉េខាងត្បូង បានត្រៀមជាស្រេចក្នុងការស្រង់បំណែកនាវាចេញពីទឹកសមុទ្រ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥នេះ។ រដ្ឋាភិបាលក្រុង សេអ៊ូលបានបញ្ជាក់ថា ការងារស្រង់នាវានេះ នឹងចំណាយទឹកប្រាក់ប្រមាណ១១០លានដុល្លារសហរដ្ឋអាម៉េរិក។
សូមជម្រាបថា លោកស្រីបានឡើងបែបនេះ ដើម្បីតបតាមការសំណូមពរ របស់គ្រួសារជនរងគ្រោះ ដែលបានអំពាវនាវឲ្យស្រង់នាវាចេញពីសមុទ្រ ក្នុងគោលដៅអាចធ្វើការស៊ើបអង្កេតទៅលើករណីនេះបានយ៉ាងហ្មត់ចត់ជាងមុន ហើយការលើកឡើងនេះជាពេលវេលាគម្រប់ខួប១ឆ្នាំ នៃការលិចនាវា Sewol ផងដែរ។
សូមជម្រាបថា ហេតុការណ៍លិចនាវា Sewol របស់កូរ៉េខាងត្បូង បានបណ្តាលឲ្យមនុស្ស៣០៤នាក់បាត់បង់ជីវិត ដោយក្នុងនោះភាគច្រើនជានិស្សិត៕