(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមសម្តែងនូវអំណរ​សាទរ ប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ និង ជ្រះថ្លាយ៉ាងក្រៃ​លែង ប្រគេនសម្តេចព្រះពុទ្ធជ័យមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នៅក្នុង​ឱកាស​ដែលសម្តេច ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហា​ក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យត្រាស់បង្គាប់​តែង​តាំងព្រះឋានៈ «សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា»។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលថ្លៃថ្លានេះ ខ្ញុំព្រះករុណា និងភរិយា សូមព្រះអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ថ្លែងនូវព្រះសក្ខីភាពជាវិជ្ជមានជាច្រើនរបស់ សម្ដេច​ព្រះពុទ្ធជ័យមុនី ដែលសម្តេច តែងតែបានចូលរួមចំណែក និងខិតខំ​ប្រឹង​ប្រែងប្រកបដោយឆន្ទៈមោះមុត ការលះបង់ព្រះកាយពល និងព្រះបញ្ញា​ញាណ​មិនខ្លាចនឿយហត់ ក្នុងព្រះបុព្វហេតុបន្តកសាង និងលើកស្ទួយវិស័យ​ព្រះពុទ្ធសាសនា ឱ្យបានរីកចម្រើនរុងរឿងតរៀងទៅ។

ខ្ញុំព្រះករុណា និងភរិយា សូមលំឱនកាយវន្ទាបួងសួងដល់គុណបុណ្យ​ព្រះ​រតនត្រ័យ គុណកែវទាំងបី តេជះ ព្រះបារមីនៃវត្ថុស័ក្តិសិទ្ធិនៅក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមអភិបាលគ្រងរក្សាប្រោះព្រំព្រះពរ សព្ទសាធុការប្រគេនចំពោះ សម្តេចព្រះពុទ្ធជ័យមុនី សូមមានព្រះសុខ​ភាព​ល្អបរិបូរណ៍ ប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចព្រះពុទ្ធជ័យមុនី សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិ​កាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេត្តាទទួលនូវសេចក្ដីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ពស់ពីខ្ញុំព្រះករុណា និងភរិយា៕