(អង់ការ៉ា, តួកគី)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងគណៈប្រតិភូចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសតួកគីហើយ។

ការផ្តើមដំណើរទស្សនកិច្ចនាព្រឹកថ្ងៃនេះ សម្តេចតេជោ និងគណៈប្រតិភូជាន់​ខ្ពស់ បានអញ្ជើញទស្សនាវិមានរំលឹកអនុស្សាវរីយ៍អានីតកាបៀរ, អញ្ជើញ​ដាក់​កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានាធិបតីទី១ នៃប្រទេសតួកគី លោក Mustafa Kemal Atatuk, អញ្ជើញចុះហត្ថលេខាលើ​សៀវភៅ​ក្រាំង​មាស និងអញ្ជើញទស្សនាសារមន្ទីរសង្រ្គាម ក្នុងរដ្ឋធានីអង់ការ៉ា៕