(កំពង់ធំ)៖ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀនចំនួន១៣រូប មកពីឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានប្រកាសផ្តាច់ខ្លួនចេញពីបក្សប្រឆាំង ព្រោះតែអស់ជំនឿលើទណ្ឌិត សម រង្ស៉ី និងអំពាវនាវដល់បេក្ខជនដទៃ និងប្រជាពលរដ្ឋទាំងឡាយឈប់ជឿតាមក្រុមប្រឆាំងអគតិទាំងនោះទៀត ព្រោះពួកគេគិតតែពីប្រឆាំងរាជរដ្ឋាភិបាល មិនគិតពីប្រយោជន៍ជាតិជាធំឡើយ។

បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀនទាំង១៣រូបនោះ ក៏បានគោរពស្នើសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយគ្មានការបង្ខិតបង្ខំ ឬទិញដូរឡើយ។

ទន្ទឹមនឹងនេះ ពួកគាត់ប្រកាសប្រឆាំងដាច់ខាតចំពោះជនទាំងឡាយណាដែលចូលរួមចលនាឧទ្ទាមក្រៅច្បាប់ ក្នុងចេតនាបំផ្លិចបំផ្លាញការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានអំពាវនាវដល់បេក្ខជនដទៃ និងប្រជាពលរដ្ឋទាំងឡាយឈប់ជឿតាមក្រុមប្រឆាំងអគតិទាំងនោះទៀត ព្រោះពួកគេគិតតែពីប្រឆាំងរាជរដ្ឋាភិបាល មិនគិតពីប្រយោជន៍ជាតិជាធំឡើយ៕