(កំពត)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកដំណើរការបណ្តោះអាសន្ន កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។

ពិធីនេះក៏មានការចូលរួមលោកស្រី JYOTSANA VARMA នាយិកាធនាគាអភិវឌ្ឍន៍អាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្តកំពត តំណាងក្រុមហ៊ុនដែលធ្វើប្រតិបត្តិការ និងថែទាំកំពង់ផែ តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងពិធីបើកដំណើរការបណ្តោះអាសន្នកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ នឹងមានរយៈពេល ៣ខែ គិតចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត៕