(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ០២៤ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានដឹកនាំអធិការរង នាយផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីមួយចំនួនទៀត ចុះទៅត្រួតពិនិត្យការចាក់ដីដើម្បីសាងសង់អគារអធិការដ្ឋាន នគរបាលខណ្ឌកំបូល ស្ថិតនៅភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ហុង ពិសិដ្ឋ បានឲ្យដឹងថា ដីទីតាំងសាងសង់អគារអធិការខាងលើមានទំហំផ្ទៃដី៥០០០ម២ ត្រូវការដីចាក់ចំនួន៣០០០ឡាន សម្រាប់ថ្ងៃចាប់ផ្តើមនេះបានចាក់ចំនួន២០០ឡាន ការសាងសង់អគារនេះ ដើម្បីសម្រួលដល់ កងកម្លាំងក្នុងការស្នាក់នៅបំពេញភារកិច្ច ពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ មានកន្លែងទុកមធ្យោបាយបទល្មើស និងកន្លែងឃុំខ្លួនបណ្ដោះអាសន្ន។

លោក ហុង ពិសិដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រី នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល អស់លោក លោកស្រី សប្បុរសជននានាដែលបានជួយឧម្ថម្ភជាបន្តបន្ទាប់ តាមរយៈថវិកា ផ្ទាល់ និង QR Code របស់អធិការដ្ឋាននគរបាលខណ្ឌកំបូល និងសូមគោរពជូនពរថ្នាក់ដឹកនាំ អស់លោក លោកស្រី សប្បុរសជនទាំងអស់ ឱ្យមាន សុខភាពល្អ ជោគជ័យគ្រប់ភាកិច្ច និងប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕