(ភ្នំពេញ)៖ សមាគមយុវជនឌីជីថល កម្ពុជា-ចិន បានលើកឡើងថា ខ្លួននឹងជួយជំរុញឱ្យវិនិយោគិនកាន់តែច្រើនចូលមកវិនិយោគក្នុងប្រទេសកម្ពុជា ដោយពួកគេនឹងប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ដើម្បីជួយអ្នកគ្រប់គ្នាមកវិនិយោគក្នុងប្រទេសកម្ពុជា ដោយផ្អែកលើធនធាន និងបទពិសោធន៍។

ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមអ្នកវិនិយោគ លោក lizhen ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សមាគមរបស់យើង បានប្តេជ្ញាចិត្តជាចម្បងចំពោះកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរផ្នែក វប្បធម៌ ទេសចរណ៍ និងការវិនិយោគ រវាងប្រជាជនចិន និងកម្ពុជា។ លោកបន្ដថា៖ ពួកយើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហគ្រាសចិន ដែលកំពុងវិនិយោគក្នុងវិស័យសំណង់ក្នុងប្រទេសកម្ពុជា និងរដ្ឋាភិបាល។ ពួកយើងសង្ឃឹមថា តាមរយៈ សមាគមយុវជនឌីជីថលកម្ពុជា-ចិន នឹងជួយជំរុញឱ្យអ្នកវិនិយោគកាន់តែច្រើន ចូលមកវិនិយោគក្នុងប្រទេសកម្ពុជា ដោយពួកយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយអ្នកគ្រប់គ្នាមកវិនិយោគក្នុងប្រទេសកម្ពុជា ដោយផ្អែកលើធនធាន និងបទពិសោធន៍ដែលយើងបានប្រមូលផ្ដុំ ក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ»

ក្នុងឱកាសនោះដែរ អ្នកឧញ៉ា លីម ហួរនីតូ បានលើកឡើងថា «ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញអ្នកវិនិយោគអាចមកប្រទេសកម្ពុជា ពួកអ្នកគឺជាអ្នកតំណាងសហគ្រិនឆ្នើមៗ មកពីគ្រប់មជ្ឈដ្ឋាននៃប្រទេសចិន ហើយប្រទេសចិនក៏ជាអាចចាត់ទុកថាជាប្រទេសរាមច្បងរបស់ប្រទេសកម្ពុជាក្នុងវិស័យវិនិយោគផងដែរ។ លោកសង្ឃឹមថា ពួកអ្នកនឹងអាចទទួលបានលទ្ធផលល្អក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាលើកនេះ»

អ្នកឧញ៉ារូបនេះបានបន្ដថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នក៏កំពុងខិតខំប្រឹងប្រែងជំរុញការនាំចេញកសិផលកម្ពុជាទៅប្រទេសចិន ដើម្បីឲ្យប្រជាជនទាំងពីរទទួលបានផលប្រយោជន៍រួមគ្នា។ ប្រទេសកម្ពុជាដែលសម្បូរទៅដោយធនធានផលិតផលកសិកម្ម ដ៏មានសក្តានុពល។ យើងក៏ស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកវិនិយោគក្នុងវិស័យភស្តុភារ និងដឹកជញ្ជូន ដើម្បីចូលរួមក្នុងការពិភាក្សាលើបញ្ហាផ្សេងៗទាក់ទងនឹងការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន។ ប្រទេសកម្ពុជា និងចិន មានគោលនយោបាយផ្សេងៗគ្នា លោកសង្ឃឹមថា គ្រប់គ្នាអាចទទួលបានដៃគូសហការល្អៗក្នុងអំឡុងពេលទស្សនកិច្ចក្នុងប្រទេសកម្ពុជាលើកនេះ និងស្វែងយល់បន្ថែមអំពីគោលនយោបាយវិនិយោគជាក់ស្តែង ដើម្បីស្វែងរកវិស័យដែលពួកគេចង់វិនិយោគក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ អ្នកឧញ៉ា លីម ហួរនីតូ បានបន្ដទៀតថា មានឱកាសវិនិយោគជាច្រើននៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីជំងឺកូវីដ១៩ ដោយរួមមាន៖ វិស័យអចលនទ្រព្យ សណ្ឋាគារ ភោជនីយដ្ឋាន ការអភិវឌ្ឍន៍កសិកម្ម។ល។ អ្នកឧញ៉ាសង្ឃឹមថា យើងម្នាក់ៗអាចរក្សារទំនាក់ទំនងបានកាន់តែច្រើននាពេលអនាគត ហើយយើងនឹងប្រឹងប្រែងឱ្យអស់ ពីសមត្ថភាព ដើម្បីជួយអ្នកគ្រប់គ្នា និងបង្កើតបរិយាកាសវិនិយោគដ៏ល្អជាមួយគ្នា។

រីឯលោក cui Jianhua មកពីក្រុមហ៊ុន Rugao National Chamber of Commerce Friends co.,ltd បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចលើកនេះ និងសូមអរគុណផងដែរចំពោះ អ្នកឧញ៉ា លីម ហួរនីតូ និង លោក lizhen ប្រធានសមាគមយុវជនឌីជីថលកម្ពុជា-ចិន ដែលបានទទួលស្វាគមន៍ពួកលោកយ៉ាងកក់ក្ដៅ ឱ្យទទួលបានអារម្មណ៍ស្និទ្ធស្នាល និងការសាទររបស់ប្រជាជនកម្ពុជា ហើយបានឃើញពីភាពរស់រវើកនៃការអភិវឌ្ឍយ៉ាងខ្លាំង របស់ប្រទេសកម្ពុជា។ លោកវាពិតជាពោរពេញទៅដោយឱកាសនៃការវិនិយោគ ហើយលោកមានទំនុកចិត្តយ៉ាងខ្លាំងថា លោកនឹងអាចវិនិយោគនៅក្នុងប្រទេសកម្ពុជា។ លោកបានបន្ដថា លោកធ្វើការក្នុងវិស័យការផ្គត់ផ្គង់បន្ទះដែករថយន្ត និងបន្ទះអាលុយមីញ៉ូម ហើយបន្ទាប់ពីការទស្សនកិច្ចលើកនេះ លោកចង់វិនិយោគលើរោងចក្ររថយន្តថាមពលថ្មី មួយនៅក្នុងប្រទេសកម្ពុជា ដូចជាក្រុមហ៊ុន Ideal, BYD, Xiaomi Automobile និងម៉ាកផ្សេងៗទៀត។

ជាថ្មីម្ដងទៀត លោកបានបន្ថែមថា ផ្តោតលើការណែនាំក្រុមហ៊ុនដែលអមដំណើរមកទស្សនកិច្ចក្នុងប្រទេសកម្ពុជាជាច្រើន រួមទាំងក្រុមហ៊ុនដឹកជញ្ជូនដែលមានបទពិសោធន៍ ជាង៣០ឆ្នាំ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនដាំដុះកសិកម្ម ក្រុមហ៊ុនកែច្នៃ ក្រុមហ៊ុនផ្នែកលក់ ក្រុមហ៊ុនក្នុងវិស័យអប់រំរបស់រដ្ឋាភិបាល ក្រុមហ៊ុនបណ្តាញព័ត៌មាន ការសាងសង់ផ្នែកការពារជាតិ និងឧស្សាហកម្មបៃតងនិងក្រុមហ៊ុន ផ្នែកអចលនវត្ថុជាដើម និងអ្នកតំណាងអាជីវកម្មឆ្នើមផ្សេងទៀត ដោយពួកគេម្នាក់ៗបានបញ្ចេញមតិ និងមានទំនុកចិត្តជាខ្លាំងក្នុងការវិនិយោគនៅប្រទេសកម្ពុជា៕