(ភ្នំពេញ)៖ លោក លឹម ពៅ អនុប្រធានសាខាគណបក្សជំនាន់ថ្មី ប្រចាំសហរដ្ឋអាមេរិកទទួលបន្ទុកហិរញ្ញវត្ថុ និងលោក អ៉ីន រិនវិច្ឆ័យ ប្រធានយុវជនគណបក្សជំនាន់ថ្មីរដ្ឋតិចសាស សហរដ្ឋអាមេរិក បានប្រកាសលាលែងចេញ ពីគណបក្សចាស់ដែលខ្លួនធ្លាប់រួមរស់ និងស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចវិញ។
តាមរយៈវីដេអូ លោក លឹម ពៅ បានបញ្ជាក់ថា ក្រោយមើលឃើញថា គណបក្សប្រជាជនកម្ពុជា អាចដឹកនាំប្រទេសរីកចម្រើនល្អ មានការផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ។ ដូច្នេះលោកសង្ឃឹមថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់នូវក្ដីអនុគ្រោះដើម្បីឲ្យរូបលោកមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សូមស្ដាប់ការលើកឡើងរបស់លោក លឹម ពៅ៖