(សៀមរាប)៖ លោ​ក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ករណីឃាតកម្មបាញ់សម្លាប់ លោក ឈៀង ឈឹង ជាអ្នកសារព័ត៌មាននៃអង្គភាពកម្ពុជាអភិវឌ្ឍន៍ ដែលប្រព្រឹត្តដោយជនល្មើសឈ្មោះ ស៊ី លឿយ នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ថ្មីៗនេះ ទំនាស់ផលប្រយោជន៍បុគ្គល និងបុគ្គល ហើយមិនមានអ្នកនៅពីក្រោយខ្នងនោះទេ។

ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធករណីឃាតកម្មលើឈ្មោះ ឈៀង ឈឹង។

លោកបានបញ្ជាក់ថា ទំនាស់បុគ្គលនោះកើតឡើងដោយសារតែបុគ្គលដែលជាអ្នកសារព័ត៌មាន បានទាមទារសំណូក ដើម្បីជាថ្នូរនឹងការមិនចុះផ្សាយព័ត៌មាន។ ពាក់ព័ន្ធនឹងករណីនេះ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប នឹងផ្លាស់ប្តូរបទចោទប្រកាន់ ពីការប៉ុនប៉ងធ្វើឃាតកម្ម ទៅជាបទចោទ ឃាតកម្មវិញផងដែរ ដើម្បីធានាការកាត់ក្តីមួយយុត្តិធម៌។

លោកសំណូមពរកុំឱ្យអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម យកករណីបាញ់សម្លាប់អ្នកសារព័ត៌មានឈ្មោះ ឈៀង ឈឹង នេះទៅបកស្រាយដែលខុសពីការពិត នាំឱ្យមានការយល់ច្រឡំ៕

ខាងក្រោមនេះជាការលើកឡើងរបស់ លោក មាស ច័ន្ទពិសិដ្ឋ៖