(សៀមរាប)៖ នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាអាវុធហត្ថខេត្តសៀមរាប និងមន្ត្រីក្រោមឳវាទ បានចូលរួមកម្មវិធី FM Commendation Reception ប្រគល់ពានរង្វាន់សរសើរ ពីរដ្ឋមន្ត្រីការបរទេសជប៉ុន ដល់លោកបណ្ឌិត ឡៅ គឹមលាង អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ធនធានមនុស្សអាស៊ីសូហ្វីយ៉ា នៃសាកលវិទ្យាល័យសូហ្វីយ៉ា និងលោក ជា ណុល តំណាងនៃក្រុមគាំទ្ររួមសម្រាប់សហគមន៍អភិវឌ្ឍន៍អង្គរ ហៅកាត់ថា JST ដែលរៀបចំឡើងនៅសណ្ឋាគារ SOKHA ANGKOR RESORT។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន ក៏បានចូលរួមអបអរសាទរលោក ជា ណុល ដែលជាសមាជិក នៃកងរាជអាវុធហត្ថខេត្តសៀមរាប មានតួនាទីជាប្រធានមន្ទីរភស្តុភារ ដែលទទួលបានពានរង្វាន់ នាឱកាសនោះផងដែរ៕