(ភ្នំពេញ)៖ បន្ទាប់ពីចេញលិខិតបដិសេធរួចហើយនោះ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញវីដេអូសេចក្ដីថ្លែងការណ៍មួយទៀត ដោយបដិសេធការបង្រៀនភាសាវៀតណាមនៅគ្រឹះស្ថានសិក្សា ពោលគឺមានតែពង្រឹងការបង្រៀនភាសាខ្មែរឱ្យកាន់តែទូលំទូលាយជាងមុន។
ការចេញវីដេអូសេចក្ដីថ្លែងការណ៍នេះ គឺដើម្បីបំភ្លឺឱ្យបានច្បាស់លាស់ជ្រះមន្ទិលចំពោះការចុះផ្សាយព័ត៌មានក្លែងក្លាយដោយគ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុលបរិយាកាសសង្គម ដែលធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ។
គួរជម្រាបថា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញមកអះអាងថា ក្រសួងមិនធ្លាប់យល់ព្រមលើសំណើណាមួយក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ៕
សូមស្ដាប់សេចក្ដីថ្លែងការណ៍របស់ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖