(យូណាន)៖ កញ្ញា ថាន រស្មី អ្នកសម្របសម្រួលកម្មវិធីតុមូលនយោបាយ Fresh Talk តំណាងឱ្យបណ្ដាញព័ត៌មាន Fresh News រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាញផ្សព្វផ្សាយធំៗជុំវិញពិភព និងប្រធានអ្នកថតរូប នៃទីភ្នាក់ងារថតរូបដ៏ល្បីល្បាញជុំវិញពិភពលោក ព្រមទាំងមន្រ្តីរដ្ឋាភិបាលនៃប្រទេសជាច្រើនទៀត បានធ្វើដំណើរទស្សកិច្ចទៅកាន់ស្រុក តាឌូហ្គាង (Dadugang) ស្ថិតនៅភាគខាងជើងនៃទីក្រុង ជីងហុង (Jinghong) នៃតំបន់ស្វយ័ត ស៊ីស័ងបានណា (Xishuangbanna) ខេត្ត Yunnan ប្រទេសចិន ដើម្បីសិក្សាឈ្វេងយល់អំពីការរស់នៅរបស់សហគមន៍ប្រជាពលរដ្ឋ ព្រមជាមួយការអភិរក្សសត្វដំរីព្រៃ និងសត្វព្រៃជាច្រើនផ្សេងទៀតនៃព្រៃត្រូពិចរបស់ប្រទេសចិន។
ស្រុក តាឌូហ្គាង (Dadugang) គឺជាផ្នែកមួយដ៏សំខាន់នៃផ្លូវ Tea Horse (ផ្លូវពាណិជ្ជកម្មបុរាណ) និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលមានផ្ទៃដី ៧៨៧.៧ គីឡូម៉ែត្រការ៉េ និងអត្រាគ្របដណ្តប់ព្រៃឈើ ៩៣.៣៨%។ ស្រុកនេះមានដំរីព្រៃជាង ៦០ក្បាល ដែលមានៅភាពសកម្មពេញមួយឆ្នាំ។ «ហ្វូងដំរី» នៅស្រុក Dadugang តែងតែធ្វើដំណើរពីជើងទៅត្បូង ហើយត្រឡប់មកទីតាំងដើមវិញជារៀងរាល់ឆ្នាំ។
ស្រុក Dadugang មានគណៈកម្មាធិការភូមិចំនួន៦ និងសហគមន៍ចំនួន៤ ដែលមានភូមិសរុបចំនួន ៨១ ក្រុម និងប្រជាជនរស់នៅអចិន្ត្រៃយ៍ចំនួន ២៥ ០០០នាក់។ ផលិតផលសំខាន់ៗឧស្សាហកម្មរបស់វារួមមានតែ គ្រាប់កៅស៊ូ និងកាហ្វេ ហើយវាជាទីក្រុងមួយក្នុងចំណោមទីក្រុង ដែលមានផ្ទៃដីដាំតែបៃតងធំជាងគេនៅក្នុងខេត្ត Yunnan។ ផ្ទៃដីដាំតែមានទំហំ ៩០ ៩០៦ហិកតាហើយនិងត្រូវបានគេស្គាល់ថាជា «ស្រុកដំបូងនៃតែ» និងធំជាងគេនៅលើពិភពលោក៕