(ភ្នំពេញ)៖ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញវិដេអូច្រានចោល ពាក់ព័ន្ធនឹងព័ត៌មាន ដែលចែកចាយថា «ចិនឈប់ផ្ដល់កម្ចីកម្ពុជា» ខណៈកម្ពុជា-ចិន មានគម្រោងជាច្រើន ត្រូវធ្វើជាមួយគ្នា។
លោក មាស សុខសេនសាន បានបញ្ជាក់ថា «ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជាទំនាក់ទំនង ដែលបន្ដមានការស្អិតរមួត ត្រូវបានពង្រឹង តាមរយៈការវិនិយោគ និងតាមរយៈកិច្ចសហប្រតិបត្ដិការនានា ដែលមានជាធរមាន»។
លោក មាស សុខសេនសាន បានលើកឡើងថា កម្ពុជា-ចិន មានគម្រោងជាច្រើន រវាងប្រទេសទាំងពីរ ដែលបន្ដចុះពិនិត្យ និងត្រូវចុះកិច្ចព្រមព្រៀង ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្ដិការ និងក្របខណ្ឌ នៃការចុះកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥណសំណង រាប់ទាំងហិរញ្ញប្បទានសមទាន ជាច្រើនទៀត៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក មាស សុខសេនសាន៖