(ម៉ូស្គូ)៖ អ្នកឃ្លាំមើលទំនាក់ទំនងរបស់រុស្ស៊ី Roskomnadzor បានឱ្យដឹងនៅថ្ងៃសុក្រថា អាជ្ញាធរបានបិទការចូលទៅកាន់កម្មវិធីផ្ញើសាររបស់ជប៉ុន​ Viber, ជាកម្មវិធីថ្មីចុងក្រោយ ដែលស្ថិតក្នុងចំណោមសេវាកម្មទំនាក់ទំនងសង្គម ដែលត្រូវបានបិទដោយអាជ្ញាធររុស្ស៊ី។

នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

​ក្នុងសេចក្តីថ្លែងការណ៍, Roskomnadzor បានឱ្យដឹងថា ការបិទនេះ គឺពាក់ព័ន្ធនឹងការបំពានច្បាប់ ទាក់ទនឹងនឹងការទប់ស្កាត់អំពើភេរវកម្ម, ជ្រុលនិយម និងការជួញដូរគ្រឿងញៀន។

ក្រុមហ៊ុន Rakuten Group ដែលជាម្ចាស់កម្មវិធី Viber ភ្លាមៗមិនអាចសុំការបកស្រាយបានទេ​។

សូមបញ្ជាក់ថា​ Viber គឺជាកម្មវិធីផ្ញេីសាររបស់ក្រុមហ៊ុនបច្ចេកវិទ្យា​ និងពាណិជ្ជកម្មអេឡិចត្រូនិចរបស់ជប៉ុន Rakuten​។ Rakuten​ បានទិញកម្មវិធី​ Viber ក្នុងឆ្នាំ២០១៤​ ក្នុងតម្លៃ៩០០លានដុល្លារ​។ Rakuten​ គឺជាក្រុមហ៊ុនឈានមុខលេីសកលលោកក្នុងវិស័យសេវាកម្មអ៉ីនធើណេត​ ក្នុងនោះរួមទាំងពាណិជ្ជកម្មអេឡិចត្រូនិច,​ មាតិកាឌីជីថល​ និងបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ៕