(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នាពេលនេះ អាគារ១០១ ក្នុងចំណោមអាគារដែលជាប់គាំងនៅក្នុងខេត្តព្រះសីហនុកន្លងមក ត្រូវបានសម្របសម្រួលឱ្យវិនិយោគបន្ត។
លោកអភិបាល បានបញ្ជាក់បែបនេះ ក្នុងកិច្ចសម្ភាសជាមួយ អ្នកសារព័ត៌មានជាង៣០ស្ថាប័ន ដែលបំពេញបេសកកម្ម នៅខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ក្លិបអ្នកកាសែតកម្ពុជា។ បេសកកម្មនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងករណីអគារជាប់គាំងក្នុងខេត្តព្រះសីហនុនេះ លោកអភិបាលខេត្ត បានបញ្ជាក់បន្តថា ក្នុងចំណោម១០១នោះ ក៏មាន ៤០អគារផងដែរ បាននិងកំពុងសាងសង់ ខណៈដែលនៅសេសសល់ ៦១អគារ នឹងបន្តសាងសង់ នាពេលឆាប់ខាងមុខនេះ៕
សូមស្តាប់ការលើកឡើងរបស់ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ៖