(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងលោកជំទាវ បានចែកអំណោយមនុស្សធម៌របស់ឯកឧត្តមអ្នកឧញ៉ាផ្ទាល់ ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលមានប័ណ្ណក្រ១ និងប័ណ្ណក្រ២ នៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាបចំនួន ២៥០គ្រួសារ។

សូមបញ្ជាក់ថា៖ អំណោយមនុស្សធម៌ដែលបានចែកជូនប្រជាពលរដ្ខទាំង ២៥០គ្រួសារនេះ គឺមានអង្ករ ២០គីឡូក្រាម ក្នុងមួយគ្រួសារ សារ៉ុង ព្រមទាំងថវិការមួយចំនួន ផងដែរ។

ឆ្លៀតនៅក្នុងឱកាសថ្ងៃចម្រើនជន្មាយុរបស់ អ្នកឧកញ៉ា នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ អ្នកឧកញ៉ា និងលោកជំទាវ បាននិមន្តព្រះសង្ឃសូត្រមន្ត ប្រោះព្រំប្រសិទ្ធិពរជ័យ សិរីសួស្ដី និងជ័យមង្គល ផងដែរ៕