(ភ្នំពេញ)៖ លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញ​ព័ត៌មាន Fresh News និងបណ្តាញទំនាក់ទំនង CoolApp នៅថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ២០២៤នេះ ប្រកាស​ចែកសៀវភៅ «បច្ចេកទេសសួរ​ចម្លើយ​ក្នុងរឿងព្រហ្មទណ្ឌ» និង «នីតិព្រហ្មទណ្ឌ៖ ផ្នែកទូទៅ» ចំនួន ៥០០ក្បាល​ ក្រោយទទួលបានសៀវភៅ​ដ៏ល្អខាងលើនេះ ពីលោក សាន ប៊ុនធឿន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។

សៀវភៅ «បច្ចេកទេសសួរចម្លើយក្នុងរឿងព្រហ្មទណ្ឌ» និង «នីតិព្រហ្មទណ្ឌ៖ ផ្នែកទូទៅ» គឺជាស្នាដៃស្រាវជ្រាវផ្ទុកទៅដោយទ្រឹស្តីបទ និងការអនុវត្ត ដែលត្រូវបានសរសេរឡើងដោយលោក សាន ប៊ុនធឿន ដើម្បីចូលរួមការកសាង​មូលធនមនុស្ស ស្របតាមទិសដៅអាទិភាព​កម្មវិធីនយោបាយ «មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា»

មូលហេតុនៃការចេញផ្សាយសៀវភៅនេះ ព្រោះអ្នកនិពន្ធយល់ថា «ការចែករំលែកនូវពុទ្ធិ ជាគុណធម៌របស់អ្នកសិក្សាស្រាវជ្រាវគ្រប់គ្នា និងជាកិច្ចគួរធ្វើ»

អ្នកសិក្សាស្រាវជ្រាវ ដែលមានបំណងអានអាចជាវបានក្នុងតម្លៃ ១ម៉ឺនប៉ុណ្ណោះក្នុងមួយក្បាល។ ចំពោះ សមណនិស្សិត និងនិស្សិតដែលមានលទ្ធភាពលំបាក នឹងត្រូវបានប្រគេន និងជូនដោយឥតគិតថ្លៃ ផងដែរ។

ដើម្បីទទួលបានសៀវភៅ២ក្បាលខាងលើនេះ Free សូមទំនាក់ទំនង៖
លោក ធី ចន្ធូ តាមរយៈ CoolApp: 017 888 002 ឬ Scan QR ខាងក្រោម៕