(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកស្រីបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍, អនុប្រធាន, អគ្គហេរញ្ញិក សមាជិកគណៈកម្មាធិការកណ្តាល និងក្រុមប្រតិបត្តិជាច្រើនរូបទៀត ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមរបៀបវារៈ ដែលមានដូចជា៖
១៖ ឆ្លងសេចក្តីព្រាង របាយការណ៍សកម្មភាពឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥
២៖ ឆ្លងសេចក្តីព្រាង របាយការណ៍ចំណូល-ចំណាយមូលនិធិឆ្នាំ២០២៤
៣៖ ស្នើសុំការអនុម័តលើផែនការមូលនិធិសម្រាប់ចំណាយជាអាទិភាពឆ្នាំ២០២៥
៤៖ បញ្ហាផ្សេងៗ៕