(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បាននិយាយថា ផ្តើមចេញពីបដិវត្តន៍ Arab Spring ចុងឆ្នាំ ២០១០ នៅមជ្ឈិមបូព៌ា ស៉ីរីចាប់ផ្តើមមានសង្រ្គាមស៉ីវិល។ កត្តាភូមិសាស្រ្តនយោបាយ និងការលូកដៃចូលជួយពីប្រទេសដទៃដូចជាអ៉ីរ៉ង់ រុស្ស៉ី បូកផ្សំនឹងការបែកបាក់ផ្ទៃក្នុងប្រទេសស្រាប់ ធ្វើឱ្យស៉ីរីរឹតតែទន់ខ្សោយ។ ម្យ៉ាងចំពេលរុស្ស៉ី ដែលជាអ្នកគាំទ្ររបបលោក អាសាត កំពុងជាប់ដៃធ្វើសង្រ្គាមជាមួយអ៊ុយក្រែន ហើយអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាក្រុមហេសបូឡា ហាម៉ាស ក៏កំពុងតែរវល់ធ្វើសង្រ្គាមជាមួយអ៉ីស្រាអែលទៀតនោះ ធ្វើឱ្យរបបលោក អាសាត ត្រូវក្រុមចម្រុះឧទ្ទាមវាយផ្តួលរលំ បានយ៉ាងឆាប់រហ័ស។

សូមស្តាប់ការលើកឡើងរបស់ លោក ម៉ារ យ៉ារិទ្ធិ៖