(ភ្នំពេញ)៖ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ស៉ឺន សំ បានប្រាប់កម្មវិធី Fresh Talk ឱ្យដឹងថា ដោយសារតែមានបរទេសគាំទ្រក្រុមឧទ្ទាមផ្សេងៗគ្នា ហើយតែងតែជះឥទ្ធិពលលើកិច្ចការផ្ទៃក្នុង ជាហេតុធ្វើឱ្យអនាគតស៉ីរី ពិបាកប៉ាន់ស្មាន និងត្រូវចំណាយពេលយូរ ក្នុងការរៀបចំប្រទេសឱ្យមានស្ថិរភាពឡើងវិញ។ លោកបណ្ឌិតបញ្ជាក់ថា ការលូកដៃចូលចាត់ចែងកិច្ចការផ្ទៃក្នុងពីសំណាក់បរទេស នឹងបង្កបញ្ហាកាន់តែស្មុគស្មាញ។

សូមស្តាប់ការលើកឡើងរបស់ លោកបណ្ឌិត ស៉ឺន សំ៖