(ភ្នំពេញ)៖ បន្ទាប់ពីការដួលរលំនៃរបប លោក អាសាត ស៉ីរីដែលបច្ចុប្បន្នគ្រប់គ្រងដោយក្រុមឧទ្ទាម កំពុងដំណើរការរៀបចំប្រទេសឡើងវិញ ជាមួយនឹងការតែងតាំងនាយករដ្ឋមន្រ្តីបណ្តោះអាសន្នម្នាក់ ឱ្យសាកល្បងដឹកនាំប្រទេសរហូតដល់ខែមីនា។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ លោក ម៉ារ យ៉ារិទ្ធិ យល់ឃើញថា ពេលវេលាខ្លីពេកនឹងលំបាកដល់ការផ្ទេរអំណាច ឱ្យមានប្រសិទ្ធភាព ស្របពេលដែលប្រទេសស៉ីរី មានក្រុមចម្រុះច្រើន ហើយបណ្តាប្រទេសដែលធ្លាប់មានឥទ្ធិពលលើស៉ីរី មិនងាយនឹងឯកភាពគ្នាឡើយ។
សូមស្តាប់ការលើកឡើងរបស់ លោក ម៉ារ យ៉ារិទ្ធិ៖