(ព្រះសីហនុ)៖ បើតាម លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុ បានត្រៀមទទួលភ្ញៀវទេសចរជាច្រើន ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ។

លោក បានបញ្ជាក់ថា នាពេលថ្មីៗយើងបានរៀបចំបំពាក់ភ្លើងពណ៌នៅតាមដងផ្លូវ ពិសេសនៅទីលានមរតកតេជោ និងនៅតាមមាត់ឆ្នេរ។ យើងក៏បានរៀបចំឱ្យមានការសម្ដែងល្ខោនព្រះថោងតោងស្បៃនាងនាគ នៅរង្វង់ព្រះថោងនាងនាគ និងមានការរៀបចំប្រគំតន្ត្រីដោយក្រុមហ៊ុនឯកជនផងដែរ៕