(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា សភាពការណ៍នយោបាយនាពេលបច្ចុប្បន្ននៅកូរ៉េខាងត្បូង គឺជាបញ្ហាផ្ទៃក្នុងសុទ្ធសាធរបស់កូរ៉េខាងត្បូង។
សេចក្តីថ្លែងការណ៍ធ្វើឡើងនៅយប់នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់បន្ថែមថា ការវិវឌ្ឍនេះមិនមានផលប៉ះពាល់អ្វីដល់ទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ និងភាពជាដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា និងកូរ៉េខាងត្បូងនោះឡើយ។
សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា ជាការឆ្លើយតប និងច្រានចោលចំពោះការផ្សាយរបស់បណ្តាញព័ត៌មានមួយចំនួន៕