(ព្រះសីហនុ)៖ អ្នកសារព័ត៌មានជាង៦០រូប មកពីជាង៣០ស្ថាប័ន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានចុះទៅផលិតផលព័ត៌មាននៅក្រុងកោះរុង ចំនួន៣ទីតាំងដូចជា ផ្ដិតយករូបភាពរបស់អាជីវករនៅលើកោះតូច, ព្រៃកោងកាង និងអាជីវករលើកោះរុងផងដែរ។

សូមជម្រាបថា បេសកកម្មរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤ ដែលដឹកនាំដោយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) រំពឹងថាអត្ថបទសារព័ត៌មានរាប់រយចេញជា៥ភាសា៖ ខ្មែរ, បារាំង, វៀតណាម, ចិន និងអង់គ្លេស នឹងត្រូវបានផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេស ដែលជាការរួមចំណែកដល់ការស្រូបយកអ្នកវិនិយោគជាតិនិងអន្តរជាតិ និងភ្ញៀវទេសចរបន្ថែមទៀតមកកាន់ខេត្តព្រះសីហនុ៕