(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ខេត្តព្រះសីហនុ បានបំពាក់កាមេរ៉ាសុវត្ថិភាពប្រមាណ ៥៣៣គ្រាប់ នៅតាមដងផ្លូវជាង២០០កន្លែង។

លោក បានបន្តថា ការរៀបចំនេះ គឺដើម្បីធានានូវសន្តិសុខជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បង្ការនូវបទល្មើសណាមួយកើតឡើងជាយថាហេតុ និងដើម្បីធ្វើការស៊ីបអង្កេតបន្ថែមលើបញ្ហាសន្តិសុខនេះ។

ការបញ្ជាក់របស់ លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាស អ្នកសារព័ត៌មានជាង៦០រូប មកពីជាង៣០ស្ថាប័ន ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា បានចុះបំពេញបេសកកម្ម នៅខេត្តព្រះសីហនុ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥​ ដល់១៨ ខែធ្នូ ឆ្នាំ២០២៤៕

សូមស្តាប់ការលើកឡើងរបស់ លោកអភិបាលខេត្ត៖

<